សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យនិស្សិតពិការខេត្តព្រៃវែង រំភើបរហូតស្រក់ទឹកភ្នែក តាមរយៈ​ការឧបត្ថម្ភ​ដ៏ច្រើនសន្ធឹកសន្ធាប់​សម្រាប់ការរស់​នៅនិង​សិក្សា

FN ៖ ក្រុមនិស្សិតពិការកំពុងខិតខំតស៊ូជម្នះឧបសគ្គជីវិត ដើម្បីស្រវ៉ាវិជ្ជានៅក្នុងខេត្តព្រៃវែង បានត្រេកអរ និងរំភើប​រីករាយខ្លាំង បន្ទាប់ពីបានជួបសំណេះ សំណាលដោយផ្ទាល់​ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេស​បន្ទាប់ពី​ទទួលបាន​ការជួយឧបត្ថម្ភថវិកា​រថយន្ត និងកុំព្យូទ័រ​ជាច្រើនគ្រឿង សម្រាប់ជួយ​ដល់ការសិក្សា និងធ្វើសកម្មភាព​កូនប្រជាពលរដ្ឋនៅតាមភូមិ។ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរចុះសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ​នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់​អាវុធ​ហើយ​នោះ នៅវេលាម៉ោង ១២ថ្ងៃត្រង់ បានបន្តដំណើរចុះសំណេះសំណាល ជាមួយនិស្សិតពិការ​នៅអង្គការសហព័ន្ធនារី​ពិការស្ថិតក្នុង​សង្កាត់​កំពង់លាវ ក្រុង-ខេត្តព្រៃវែង។ ក្រោមម្លប់ដើម​ក្រខុមក្នុងបរិវេណ​ទីស្នាក់ការអង្គការ​របស់ជនពិការ សម្តេច​តេជោ ហ៊ុន សែន ដែលហ៊ុមព័ទ្ធ​ជុំវិញដោយ​និស្សិតពិការ បានជជីក​សួរ​ដេញដោលយ៉ាង​ច្រើន​ពីស្ថានភាពរស់នៅ និងបញ្ហា​ដែលពួកគេកំពុងជួបប្រទះ។ កញ្ញា យ៉ែម ចាន់រី ប្រធានអង្គការសហព័ន្ធនារីពិការ និងជានិស្សិតអាហារូបករណ៍ សម្តេចតេជោ​នៅសាកលវិទ្យាល័យ​ជាស៊ីមកម្ចាយមារ បានរៀបរាប់ថា អង្គការសហព័ន្ធនារីពិការ បានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដើម្បីជួយសកម្មភាព​និស្សិតពិការ។ បច្ចុប្បន្នអង្គការនេះ​មានសមាជិក​សរុប​ប្រមាណ១៥២នាក់។ កញ្ញា ចាន់រី បានបញ្ជាក់ថា ពេលបង្កើតឡើង​ដំបូងអង្គការ​មានការលំបាកខ្លាំង ព្រោះមិនមាន​ការជួយឧបត្ថម្ភពី​សប្បុរសជន​នោះទេ ហើយក្រុមជន​ពិការ​បានរៃអង្ករគ្នា​ម្នាក់បន្តិចៗ​ ហើយអ្នកខ្លះ​មាន​មីយក​​មកផ្គត់ផ្គង់​ក្នុងអង្គការ។ ជាហេតុធ្វើឲ្យ​ការបរិភោគ​របស់ពួកគេមានការខ្វះខាតច្រើន។ … Continue reading សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យនិស្សិតពិការខេត្តព្រៃវែង រំភើបរហូតស្រក់ទឹកភ្នែក តាមរយៈ​ការឧបត្ថម្ភ​ដ៏ច្រើនសន្ធឹកសន្ធាប់​សម្រាប់ការរស់​នៅនិង​សិក្សា